អក្សរសិល្ប៍
< អក្សរ + សិល្ប៍ ឬសិល្បៈ
-
អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា
បង្កើតឡើងដោយក្រុមមនុស្ស។
- សិល្ប៍ ឬសិល្បៈ ៖ ជាការតាក់តែង ការរចនា ឆ្លាក់ គូរ ច្រៀង
រាំ។
ដូចនេះអក្សរសិល្ប៍មានន័យថា ការតាក់តែង
ឬរចនាដោយប្រើអក្សរធ្វើជាឧបករណ៍សម្រាប់កសាងស្នាដៃអ្វីមួយក្នុងក្រងខណ្ឌអក្សរសាស្រ្ត
។ ឬអក្សរសិល្ប៍ គឺជាអត្ថបទរឿងដែលតាក់តែងឡើងប្រកបដោយសិល្បៈ
ពោលគឺការប៉ិនប្រសប់ក្នុងការតែងរបស់អ្នកនិពន្ធដែលធ្វើឱ្យអ្នកអាន
ឬអ្នកស្តាប់ចាប់អារម្មណ៍ ឬរំភើបញាប់ញ័រទៅតាមបញ្ហារបស់រឿង ។
គេចែកចលនារបស់អក្សរសិល្ប៍ជា
៤ ប្រភេទគឺ៖
•
ចលនាអក្សរសិល្ប៍ ព្រាហ្មណ៍និយម
• ចលនាអក្សរសិល្ប៍ ពុទ្ធនិយម
•
ចលនាអក្សរសិល្ប៍ ខេមរនិយម
•
ចលនាអក្សរសិល្ប៍ បរទេសនិយម