loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

        ការសំយោគ គឺជាការប្រមូលផ្តុំគំនិត ព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ដែលមាននៅក្នុងរបាការណ៍ ឬអត្ថបទនានា ។ ការសំយោគនេះ ប្រព្រឹត្តទៅសម្រាប់តែអត្ថបទ ឬគំនិតទាំងឡាយណាដែលស្ថិតក្នុងប្រធានបទដូចគ្នាតែប៉ុណ្ណោះ ។

+ដើម្បីជំរុញឱ្យសំណេររបស់អ្នកមានរចនាបថល្អ អ្នកគប្បីធ្វើតាមលំនាំដូចខាងក្រោម ៖

១.ការព្រាង

  -    ព្រាងគំនិតទៅតាមទម្រង់ ។
  -    គម្រោងតែង ។
  -    បញ្ជាក់ប្រធានបទរួមនៃអត្ថបទទាំងនោះ ដែលត្រូវសំយោគ ។

   ក.ផ្តើមសេចក្តី

  -    បង្ហាញគំនិតអត្ថបទ ។
  -    ចងក្រងគំនិតទៅតាមគម្រោង(សេចក្តីផ្តើម តួសេចក្តី បញ្ចប់សេចក្តី) ។

   ខ.តួសេចក្តី

  -    ធ្វើបញ្ជីគំនិតសំខាន់នៃអត្ថបទនីមួយៗ ។
  -    រៀបគំនិតសំខាន់នៃអត្ថបទទាំងពីរបញ្ចូលគ្នាជាទម្រង់មួយ(គំនិតសំខាន់ដូចគ្នាយកតែមួយ) ។
  -    គំនិតដែលមិនរួមគ្នាត្រូវទុកទាំងអស់ ។
  -    គំនិតសំខាន់ដែលត្រូវយកមក ត្រូវបកស្រាយពន្យល់ឱ្យបានល្អិតល្អន់ ។
  -    រៀបគំនិតទាំងអស់នៃសំយោគ ទៅតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវ ។

   គ.បញ្ចប់សេចក្តី

  -    បញ្ជាក់មូលហេតុនៃការជ្រើសរើសប្រធានបទនេះមកសិក្សា ។
  -    យោបល់របស់អ្នកសំយោគ ។

២.សំណេរ
៣.ការកែលម្អ

+គំនិត
  -    ត្រូវអានសំណេរចុងក្រោយយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ទៀងផ្ទាត់គំនិតនីមួយៗ ទៅនឹងភាពជាប់ទាក់ទងគ្នា គោលគំនិតរបស់ប្រធានបទដែលបានលើកឡើង ។
  -    ត្រូវមើលលំដាក់លំដោយនិងលំហូរនៃគំនិតនីមួយៗ រួមទាំងឃ្លាភ្ជាប់សេចក្តីទៀតផង ។

+ពាក្យពេចន៍ ឃ្លា ល្បះ
  -    ត្រូវថ្លឹងថ្លែងខ្លឹមសារនៃពាក្យពេចន៍ ដែលប្រើប្រាស់ដើម្បីរំលេចគំនិតនីមួយៗ ។
  -    មើលភាពសមស្របនៃន័យរបស់ពាក្យនៃសេចក្តីអធិប្បាយក្នុងល្អនីមួយៗ ។

+អក្ខរាវិរុទ្ធ
  -    កែតម្រូវពាក្យខុសឆ្គង ។
  -    ការសរសេរពាក្យឱ្យត្រូវតាមក្បួនវេយ្យាករណ៍ ។
  -    គោរពតាមគោលការណ៍នៃសំណេរ ។
  -    ជាការព្រាងគំនិតទាក់ទងនឹងប្រធានបទ ។

បានកែប្រែចុងក្រោយ: ថ្ងៃព្រហស្បតិ៍ ទី8 ខែកុម្ភៈ ឆ្នាំ2024, 3:17 PM