loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

១. និយមន័យអក្សរសិល្ប៍

 អក្សរសិល្ប៍ < អក្សរ + សិល្ប៍ ឬសិល្បៈ
   -     អក្សរ ៖ ស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា បង្កើតឡើងដោយក្រុមមនុស្ស។
   -    សិល្ប៍ ឬសិល្បៈ ៖ ជាការតាក់តែង ការរចនា ឆ្លាក់ គូរ ច្រៀង រាំ។
ដូចនេះអក្សរសិល្ប៍មានន័យថា ការតាក់តែង ឬរចនាដោយប្រើអក្សរធ្វើជាឧបករណ៍សម្រាប់កសាងស្នាដៃអ្វីមួយក្នុងក្រងខណ្ឌអក្សរសាស្រ្ត ។ ឬអក្សរសិល្ប៍ គឺជាអត្ថបទរឿងដែលតាក់តែងឡើងប្រកបដោយសិល្បៈ ពោលគឺការប៉ិនប្រសប់ក្នុងការតែងរបស់អ្នកនិពន្ធដែលធ្វើឱ្យអ្នកអាន ឬអ្នកស្តាប់ចាប់អារម្មណ៍ ឬរំភើបញាប់ញ័រទៅតាមបញ្ហារបស់រឿង ។

២. ប្រភេទអក្សរសិល្ប៍ មានដូចជាគឺ៖

   •    សន្ទស្សន៍អក្សរសិល្ប៍
   •    ប្រលោមអក្សរសិល្ប៍
   •    នាដ្យអក្សរសិល្ប៍
   •    ឧបទេសអក្សរសិល្ប៍
   •    ទិដិ្ឋអក្សរសិល្ប៍

៣. លក្ខណៈអក្សរសិល្ប៍មានដូចជា ៖

   •     លក្ខណៈប្រវត្តិ
   •     លក្ខណៈជាតិ
   •     លក្ខណៈអន្តរជាតិ
   •     លក្ខណៈសង្គម
   •     លក្ខណៈមនុស្ស
   •     លក្ខណៈវណ្ណៈ
   •     លក្ខណៈប្រជាជន
   •     លក្ខណៈតថៈ

៤. ចលនាអក្សរសិល្ប៍

គេចែកចលនារបស់អក្សរសិល្ប៍ជា ៤ ប្រភេទគឺ៖
   •     ចលនាអក្សរសិល្ប៍ ព្រាហ្មណ៍និយម
   •     ចលនាអក្សរសិល្ប៍ ពុទ្ធនិយម
   •     ចលនាអក្សរសិល្ប៍ ខេមរនិយម
   •     ចលនាអក្សរសិល្ប៍ បរទេសនិយម

៥. វត្ថុបំណងនៃអក្សរសិល្ប៍

អក្សរសិល្ប៍ស្វែងរកសោភ័ណ សច្ចៈ និងសុខៈ ។

បានកែប្រែចុងក្រោយ: ថ្ងៃសុក្រ ទី9 ខែកុម្ភៈ ឆ្នាំ2024, 8:23 AM