ការសំយោគ គឺជាការប្រមូលផ្តុំគំនិត ព័ត៌មាន ឬព្រឹត្តិការណ៍សំខាន់ដែលមាននៅក្នុងរបាការណ៍ ឬអត្ថបទនានា ។ ការសំយោគនេះ ប្រព្រឹត្តទៅសម្រាប់តែអត្ថបទ ឬគំនិតទាំងឡាយណាដែលស្ថិតក្នុងប្រធានបទដូចគ្នាតែប៉ុណ្ណោះ ។
+ដើម្បីជំរុញឱ្យសំណេររបស់អ្នកមានរចនាបថល្អ
អ្នកគប្បីធ្វើតាមលំនាំដូចខាងក្រោម ៖
- ព្រាងគំនិតទៅតាមទម្រង់ ។
- គម្រោងតែង ។
- បញ្ជាក់ប្រធានបទរួមនៃអត្ថបទទាំងនោះ
ដែលត្រូវសំយោគ ។
ក.ផ្តើមសេចក្តី
- បង្ហាញគំនិតអត្ថបទ ។
- ចងក្រងគំនិតទៅតាមគម្រោង(សេចក្តីផ្តើម តួសេចក្តី បញ្ចប់សេចក្តី) ។
ខ.តួសេចក្តី
- ធ្វើបញ្ជីគំនិតសំខាន់នៃអត្ថបទនីមួយៗ ។
- រៀបគំនិតសំខាន់នៃអត្ថបទទាំងពីរបញ្ចូលគ្នាជាទម្រង់មួយ(គំនិតសំខាន់ដូចគ្នាយកតែមួយ)
។
- គំនិតដែលមិនរួមគ្នាត្រូវទុកទាំងអស់ ។
- គំនិតសំខាន់ដែលត្រូវយកមក
ត្រូវបកស្រាយពន្យល់ឱ្យបានល្អិតល្អន់ ។
- រៀបគំនិតទាំងអស់នៃសំយោគ
ទៅតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវ ។
គ.បញ្ចប់សេចក្តី
- បញ្ជាក់មូលហេតុនៃការជ្រើសរើសប្រធានបទនេះមកសិក្សា ។
- យោបល់របស់អ្នកសំយោគ ។
+គំនិត
- ត្រូវអានសំណេរចុងក្រោយយ៉ាងយកចិត្តទុកដាក់ ដើម្បីផ្ទៀងផ្ទាត់គំនិតនីមួយៗ
ទៅនឹងភាពជាប់ទាក់ទងគ្នា គោលគំនិតរបស់ប្រធានបទដែលបានលើកឡើង ។
- ត្រូវមើលលំដាក់លំដោយនិងលំហូរនៃគំនិតនីមួយៗ
រួមទាំងឃ្លាភ្ជាប់សេចក្តីទៀតផង ។
+ពាក្យពេចន៍ ឃ្លា ល្បះ
- ត្រូវថ្លឹងថ្លែងខ្លឹមសារនៃពាក្យពេចន៍
ដែលប្រើប្រាស់ដើម្បីរំលេចគំនិតនីមួយៗ ។
- មើលភាពសមស្របនៃន័យរបស់ពាក្យនៃសេចក្តីអធិប្បាយក្នុងល្អនីមួយៗ
។
+អក្ខរាវិរុទ្ធ
- កែតម្រូវពាក្យខុសឆ្គង ។
- ការសរសេរពាក្យឱ្យត្រូវតាមក្បួនវេយ្យាករណ៍ ។
- គោរពតាមគោលការណ៍នៃសំណេរ ។
- ជាការព្រាងគំនិតទាក់ទងនឹងប្រធានបទ ។