+ នៅលើពិភពលោកមានប៉ូលសេដ្ឋកិច្ចសំខាន់ៗ ៣ គឺ៖
- សហរដ្ឋអាមេរិច ៖ ទីក្រុងញូវយ៉ក (ទ្វីបអាមេរិចខាងជើង)
- អឺរ៉ុបខាងលិច ៖ ទីក្រុងឡុង
(អង់គ្លេស) ទីក្រុងប៉ារីស (បារាំង) និងទីក្រុងកូឡូញ ទីក្រុងឌូសែលដូហ្វ និងទីក្រុងប្រេនហ្វត នៅតំបន់រាំងរួរ (អាឡឺម៉ង់) ។
- ជប៉ុន ៖ ទីក្រុងតូក្យូ (ទ្វីបអាស៊ី) ។
+ ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិចបានបំពេញមុខងារជាច្រើនដូចជា៖
- មុខងារខាងឧស្សាហកម្ម
- មុខងារខាងសេវាកម្ម
- មុខងារជាមជ្ឈមណ្ឌលនៃអង្គការអន្តរជាតិ
- មុខងារជាមជ្ឈមណ្ឌលពាណិជ្ជកម្ម
- មុខងារជាមជ្ឈមណ្ឌលសម្រេច និងបញ្ជា
- មុខងារខាងស្រាវជ្រាវ និងនវកម្ម
- និងមុខងារខាងហិរញ្ញវត្ថុ។
+ មិនហាថិន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ទីក្រុងញូវយ៉ក
នៃសហរដ្ឋអាមេរិច (Central Business District) ។ មិនហាថិនចែកចេញជា ២ ផ្នែក គឺ៖
- ប៉ែកខាងត្បូង ៖ មានដោនថោន ដែលជាទីតាំងនៃផ្សារហាងឆេងញូវយ៉ក ទីភ្នាក់ងារធនាគារ កណ្តាលសហរដ្ឋអាមេរិច និងធនាគារសំខាន់ៗមួយចំនួនទៀត
សហគ្រាសឧស្សាហកម្ម ធានារ៉ាប់រង និងសេវាកម្ម។
- នៅប៉ែកកណ្តាល ៖ មានមីតថោនជា CBD ទី ២ ដែលធ្វើសកម្មភាពលើផ្នែកដូចជា ធនាគារ ប្រពន្ធ័ផ្សព្វផ្សាយ និងមជ្ឈមណ្ឌលវប្បធម៌។
+ ទីក្រុងតូក្យូនៃប្រទេសជប៉ុនមានមុខងារជម្រុញសេដ្ឋកិច្ចដូចជា៖
- ជាទីស្នាក់ការសង្គមរបស់កុងក្លូមេរ៉ា និងធនាគារធំៗ របស់ប្រទេសជប៉ុន និងបានបន្តពង្រីតួនាទីរបស់ខ្លួន ជាបន្តបន្ទាប់។
- ជាមេត្រូប៉ូល នៃប្រទេសជប៉ុន និងជាស្នូល នៃមេហ្កាឡូប៉ូល ដែលប្រមូលផ្តុំនូវមុខងារដូចជា រដ្ឋបាល ឧស្សាហកម្ម វប្បធម៌ និងបច្ចេកទេសនៃពត៌មានវិទ្យា និងទូរគមនាគមន៍។
- ជាបណ្តុំនៃសាកលវិទ្យាល័យដ៏ល្បីល្បាញ និងវិទ្យាសាស្រ្តស្រាវជ្រាវ។
- ជាមជ្ឈមណ្ឌលផ្សារភាគហ៊ុនរបស់ប្រទេសជប៉ុន។
-
ជាទីក្រុងវិទ្យាសាស្រ្តដ៏ទំនើបរបស់ប្រទេសជប៉ុន។
+ ទ្វីបអឺរ៉ុបមានប៉ូលជម្រុញសេដ្ឋកិច្ចក្នុងទីក្រុង នៃបណ្តាប្រទេសមួយចំនួនដូចជា៖
- ទីក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេស
- ទីក្រុងប៉ារីស របស់ប្រទេសបារាំង
- ទីក្រុងមួយចំនួនក្នុងតំបន់រាំងរួរ
របស់ប្រទេសអាឡឺម៉ង់។
+ ទីក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេសមានមុខងារជម្រុញសេដ្ឋកិច្ចដូចជា៖
- ជាមជ្ឈមណ្ឌលធនាគារ
- ជាមជ្ឈមណ្ដលហិរញ្ញវត្ថុ
- ជាមជ្ឈមណ្ឌលធនារ៉ាប់រង
- ជាមជ្ឈមណ្ឌលឧស្សាហកម្ម
- ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម
- ជាមជ្ឈមណ្ឌលគមនាគមន៍
- ជាមជ្ឈមណ្ឌលសេវាកម្ម
- ជាមជ្ឈមណ្ឌលទូរគមនាគមន៍
- ជាមេហ្កាឡូប៉ូល របស់ទ្វីបអឺរ៉ុប និងជាមេត្រូប៉ូលលេខ ១ នៅទ្វីបអឺរ៉ុប។
+ មេហ្កាឡូប៉ូលនៅទ្វីបអឺរ៉ុប រួមមាននៅក្នុងបណ្តាប្រទេសមួយចំនួនដូចខាងក្រោម៖
- ទីក្រុងឡុង ៖ ប្រទេសអង់គ្លេស
- ទីក្រុងប៉ារីស ៖ ប្រទេសបារាំង
- ទីក្រុងឌូសែលដូហ្វ ទីក្រុងប្រេនហ្វដ
ទីក្រុងកូឡូញ នៅតំបន់រាំងរួរ ៖ ប្រទេសអាឡឺម៉ង់។
+ រាំងរួរ គឺជាតំបន់មួយ
ដែលស្ថិតនៅក្នុងប្រទេអាឡឺម៉ង់។ ឈ្មោះទីក្រុងសំខាន់ៗ នៅក្នុងតំបន់នេះ រួមមាន៖
- ឌូសែលដូហ្វ
- ប្រេនហ្វដ
-
កូឡូញ
- អេសិន
- ដតមុន
- ដ្វីសប៊័ក។
+ តួនាទីជម្រុញសេដ្ឋកិច្ច របស់តំបន់រាំងរួរមមានដូចខាងក្រោម៖
- ជាបណ្តុំនៃទីក្រុង ដែលមានទម្រង់ជាពហុប៉ូល
- ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ
- ជាមជ្ឈមណ្ឌលពាណិជ្ជកម្មផលិតផលប្រណីតៗ
- ជាមជ្ឈមណ្ឌលផ្សារភាគហ៊ុន
- ជាការិយាល័យកណ្តាលរបស់ប្រទេសអាឡឺម៉ង់
- ជាមជ្ឈមណ្ឌលឧស្សាហកម្ម
- ជាមជ្ឈមណ្ឌលសេវាកម្ម
- ជាមជ្ឈមណ្ឌលធនាគារ
- ជាមជ្ឈមណ្ឌលធានារ៉ាប់រង
- ជាមជ្ឈមណ្ឌលគមនាគមន៍
និងដំណឹកជញ្ជូន
- ជាមជ្ឈមណ្ឌលទូរគមនាគមន៍
- ជាមេហ្កាឡូប៉ូល នៃទ្វីបអឺរ៉ុប។
+ មជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចបន្ទាប់បន្សំនៅក្នុងពិភពលោក គឺមាននៅក្នុងទ្វីបមួយចំនួនដូចជា៖
- ទ្វីបអាមេរិចខាងជើង ៖ តំបន់សាន់ប៊ែល នៅសហរដ្ឋអាមេរិច (សាន់ហ្វ្រាន់ស៊ីស្កូ ឡូសអេងឈឺឡេស ដាឡាស់ និងបូស្តុន)។
- ទ្វីបអឺរ៉ុប ៖ ទីក្រុងអាំស្ទែរដាំ នៅតំបន់រ៉ង់ស្ទេត
ក្នុងប្រទេសហូឡង់, ទីក្រុងមីឡង់ ក្នុងប្រទេសអ៊ីតាលី ឬតំបន់ត្រីប៉ូល ដែលមានទីក្រុងសឺណែវ ទីក្រុងបាល ទីក្រុងសូរិច ក្នុងប្រទេស្វីស និងទីក្រុងលុច្សំបួរ ក្នុងប្រទេសលុច្សំបួរ។
- ទ្វីបអាស៊ី ៖ ទីក្រុងអូសាកា ក្នុងប្រទេសជប៉ុន,
ទីក្រុងសាំងហ្ហាពួរ ក្នុងប្រទេសសឹង្ហបុរី, ទីក្រុងហុងកុង ក្នុងប្រទេសចិន, ទីក្រុងសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង។
- ទ្វីបអាមេរិចខាងត្បូង ៖ ទីក្រុងសាវប៉ូឡូ ក្នុងប្រទេសប្រេស៊ីល។
- ទ្វីបអាព្រិច ៖ ទីក្រុងចូហានប៊័គ ក្នុងប្រទេសអាព្រិចខាងត្បូង។
+ តួនាទីនៃមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចរបស់តំបន់សាន់ប៊ែល នៅសហរដ្ឋអាមេរិចរួមមានដូចខាងក្រោម
៖
- ជាមជ្ឈមណ្ឌល នៃការកែច្នៃ
- ជាចំណុចតភ្ជាប់នៃបណ្តាញគមនាគមន៍ និងដំណឹកជញ្ជូនរវាងទីក្រុងឡូសអេងឈឺឡេស ទីក្រុង ដាឡាស់ ទីក្រុងបូស្តុន និងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ
- ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ធនាគារ ឧស្សាហកម្ម.......។
+ ទ្វីបអឺរ៉ុបមានមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចបន្ទាប់បន្សំនៅក្នុងទីក្រុង នៃបណ្តាប្រទេសមួយចំនួនដូចជា
៖
- ទីក្រុងអាំស្ទែរដាំ ៖ ប្រទេសហូឡង់
- ទីក្រុងមីឡង់ ៖ ប្រទេសអ៊ីតាលី
- ទីក្រុងសឺណែវ ទីក្រុងបាល និងទីក្រុងសូរិច
នៅក្នុងតំបន់ត្រីប៉ូល ៖ ប្រទេសស្វីស
- ទីក្រុងលុច្សំបួរ ៖ ប្រទេសលុច្សំបួរ។
+ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏មានមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចដែរ។មជ្ឈមណ្ឌលជម្រុញ សេដ្ឋកិច្ចទាំងនោះស្ថិត នៅក្នុងទីក្រុង នៃបណ្តាប្រទេសមួយចំនួនដូចជា៖
- ទីក្រុងសាវប៉ូឡូ ៖ ប្រទេសប្រេស៊ីល
- ទីក្រុងចូហានេសប៊័គ ៖ ប្រទេសអាព្រិចខាងត្បូង
- ទីក្រុងហុងកុង
៖ ប្រទេសចិន
- ទីក្រុងសេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង
- ទីក្រុងសាំងហ្កាពួរ ៖ ប្រទេសសឹង្ហបុរី។
+ ភូមិវិទ្យាមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចកកើតឡើង ដោយផ្អែកទៅលើកត្តាមួយចំនួន
ឬលើមូលដ្ឋាន មួយចំនួនដូចជា៖
- ការរីកចំរើនខាងមធ្យោបាយដឹកជញ្ជូន
- ការផ្គត់ផ្គង់នូវថាមពល និងរូបធាតុដើមគ្រប់គ្រាន់ និងមានតម្លៃថោក
- ការរីកចម្រើនផ្នែកទូរគមនាគមន៍
- ការរីកចំរើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេស
- ការរីកចម្រើនផ្នែកឧស្សាហកម្ម
- ការរីកចម្រើនផ្នែកសេវាកម្ម
- ភាពសម្បូរសាកលវិទ្យាល័យ។