loader image
រំលងទៅកាន់មាតិកាមេ
ដើម
តម្រូវការសម្រាប់ការបញ្ចប់
មើល

១. មជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ខសំខាន់ៗ

   +   នៅលើពិភពលោកមានប៉ូលសេដ្ឋកិច្ចសំខាន់ៗ ៣ គឺ៖
        -   សហរដ្ឋអាមេរិច ៖ ទីក្រុងញូវយ៉ក (ទ្វីបអាមេរិចខាងជើង)
        -   អឺរ៉ុបខាងលិច ៖ ទីក្រុងឡុង (អង់គ្លេស) ទីក្រុងប៉ារីស (បារាំង) និងទីក្រុងកូឡូញ ទីក្រុងឌូសែលដូហ្វ និងទីក្រុងប្រេនហ្វត នៅតំបន់រាំងរួរ (អាឡឺម៉ង់) ។
        -   ជប៉ុន ៖ ទីក្រុងតូក្យូ (ទ្វីបអាស៊ី) ។

   +   ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិចបានបំពេញមុខងារជាច្រើនដូចជា៖
        -   មុខងារខាងឧស្សាហកម្ម
        -   មុខងារខាងសេវាកម្ម
        -   មុខងារជាមជ្ឈមណ្ឌលនៃអង្គការអន្តរជាតិ
        -   មុខងារជាមជ្ឈមណ្ឌលពាណិជ្ជកម្ម
        -   មុខងារជាមជ្ឈមណ្ឌលសម្រេច និងបញ្ជា
        -   មុខងារខាងស្រាវជ្រាវ និងនវកម្ម
        -   និងមុខងារខាងហិរញ្ញវត្ថុ។

   +   មិនហាថិន គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយរបស់ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិច (Central Business District) ។ មិនហាថិនចែកចេញជា ២ ផ្នែក គឺ៖
        -   ប៉ែកខាងត្បូង ៖ មានដោនថោន ដែលជាទីតាំងនៃផ្សារហាងឆេងញូវយ៉ក ទីភ្នាក់ងារធនាគារ កណ្តាលសហរដ្ឋអាមេរិច និងធនាគារសំខាន់ៗមួយចំនួនទៀត សហគ្រាសឧស្សាហកម្ម ធានារ៉ាប់រង និងសេវាកម្ម។
        -   នៅប៉ែកកណ្តាល ៖ មានមីតថោនជា CBD ទី ២ ដែលធ្វើសកម្មភាពលើផ្នែកដូចជា ធនាគារ ប្រពន្ធ័ផ្សព្វផ្សាយ និងមជ្ឈមណ្ឌលវប្បធម៌។

   +   ទីក្រុងតូក្យូនៃប្រទេសជប៉ុនមានមុខងារជម្រុញសេដ្ឋកិច្ចដូចជា៖
         -   ជាទីស្នាក់ការសង្គមរបស់កុងក្លូមេរ៉ា និងធនាគារធំៗ របស់ប្រទេសជប៉ុន និងបានបន្តពង្រីតួនាទីរបស់ខ្លួន ជាបន្តបន្ទាប់។
         -   ជាមេត្រូប៉ូល នៃប្រទេសជប៉ុន និងជាស្នូល នៃមេហ្កាឡូប៉ូល ដែលប្រមូលផ្តុំនូវមុខងារដូចជា រដ្ឋបាល ឧស្សាហកម្ម វប្បធម៌ និងបច្ចេកទេសនៃពត៌មានវិទ្យា និងទូរគមនាគមន៍។
         -   ជាបណ្តុំនៃសាកលវិទ្យាល័យដ៏ល្បីល្បាញ និងវិទ្យាសាស្រ្តស្រាវជ្រាវ។
         -   ជាមជ្ឈមណ្ឌលផ្សារភាគហ៊ុនរបស់ប្រទេសជប៉ុន។
         -   ជាទីក្រុងវិទ្យាសាស្រ្តដ៏ទំនើបរបស់ប្រទេសជប៉ុន។

   +   ទ្វីបអឺរ៉ុបមានប៉ូលជម្រុញសេដ្ឋកិច្ចក្នុងទីក្រុង នៃបណ្តាប្រទេសមួយចំនួនដូចជា៖
         -   ទីក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេស
         -   ទីក្រុងប៉ារីស របស់ប្រទេសបារាំង
         -   ទីក្រុងមួយចំនួនក្នុងតំបន់រាំងរួរ របស់ប្រទេសអាឡឺម៉ង់។

   +   ទីក្រុងឡុងដ៍ របស់ប្រទេសអង់គ្លេសមានមុខងារជម្រុញសេដ្ឋកិច្ចដូចជា៖
         -   ជាមជ្ឈមណ្ឌលធនាគារ
         -   ជាមជ្ឈមណ្ដលហិរញ្ញវត្ថុ
         -   ជាមជ្ឈមណ្ឌលធនារ៉ាប់រង
         -   ជាមជ្ឈមណ្ឌលឧស្សាហកម្ម
         -   ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម
         -   ជាមជ្ឈមណ្ឌលគមនាគមន៍
         -   ជាមជ្ឈមណ្ឌលសេវាកម្ម
         -   ជាមជ្ឈមណ្ឌលទូរគមនាគមន៍
         -   ជាមេហ្កាឡូប៉ូល របស់ទ្វីបអឺរ៉ុប និងជាមេត្រូប៉ូលលេខ ១ នៅទ្វីបអឺរ៉ុប។

   +   មេហ្កាឡូប៉ូលនៅទ្វីបអឺរ៉ុប រួមមាននៅក្នុងបណ្តាប្រទេសមួយចំនួនដូចខាងក្រោម៖
         -   ទីក្រុងឡុង ៖ ប្រទេសអង់គ្លេស
         -   ទីក្រុងប៉ារីស ៖ ប្រទេសបារាំង
         -   ទីក្រុងឌូសែលដូហ្វ ទីក្រុងប្រេនហ្វដ ទីក្រុងកូឡូញ នៅតំបន់រាំងរួរ ៖ ប្រទេសអាឡឺម៉ង់។

   +   រាំងរួរ គឺជាតំបន់មួយ ដែលស្ថិតនៅក្នុងប្រទេអាឡឺម៉ង់។ ឈ្មោះទីក្រុងសំខាន់ៗ នៅក្នុងតំបន់នេះ រួមមាន៖
         -   ឌូសែលដូហ្វ
         -   ប្រេនហ្វដ
         -   កូឡូញ
         -   អេសិន
         -   ដតមុន
         -   ដ្វីសប៊័ក។

   +   តួនាទីជម្រុញសេដ្ឋកិច្ច របស់តំបន់រាំងរួរមមានដូចខាងក្រោម៖
         -   ជាបណ្តុំនៃទីក្រុង ដែលមានទម្រង់ជាពហុប៉ូល
         -   ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ
         -   ជាមជ្ឈមណ្ឌលពាណិជ្ជកម្មផលិតផលប្រណីតៗ
         -  ជាមជ្ឈមណ្ឌលផ្សារភាគហ៊ុន
         -   ជាការិយាល័យកណ្តាលរបស់ប្រទេសអាឡឺម៉ង់
         -   ជាមជ្ឈមណ្ឌលឧស្សាហកម្ម
         -   ជាមជ្ឈមណ្ឌលសេវាកម្ម
         -   ជាមជ្ឈមណ្ឌលធនាគារ
         -   ជាមជ្ឈមណ្ឌលធានារ៉ាប់រង
         -   ជាមជ្ឈមណ្ឌលគមនាគមន៍ និងដំណឹកជញ្ជូន
         -   ជាមជ្ឈមណ្ឌលទូរគមនាគមន៍
         -   ជាមេហ្កាឡូប៉ូល នៃទ្វីបអឺរ៉ុប។

២. មជ្ឈមណ្ឌលបន្ទាប់បន្សំ

   +   មជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចបន្ទាប់បន្សំនៅក្នុងពិភពលោក គឺមាននៅក្នុងទ្វីបមួយចំនួនដូចជា៖
         -   ទ្វីបអាមេរិចខាងជើង ៖ តំបន់សាន់ប៊ែល នៅសហរដ្ឋអាមេរិច (សាន់ហ្វ្រាន់ស៊ីស្កូ ឡូសអេងឈឺឡេស ដាឡាស់ និងបូស្តុន)។
         -   ទ្វីបអឺរ៉ុប ៖ ទីក្រុងអាំស្ទែរដាំ នៅតំបន់រ៉ង់ស្ទេត ក្នុងប្រទេសហូឡង់, ទីក្រុងមីឡង់ ក្នុងប្រទេសអ៊ីតាលី ឬតំបន់ត្រីប៉ូល ដែលមានទីក្រុងសឺណែវ ទីក្រុងបាល ទីក្រុងសូរិច ក្នុងប្រទេស្វីស និងទីក្រុងលុច្សំបួរ ក្នុងប្រទេសលុច្សំបួរ។
         -   ទ្វីបអាស៊ី ៖ ទីក្រុងអូសាកា ក្នុងប្រទេសជប៉ុន, ទីក្រុងសាំងហ្ហាពួរ ក្នុងប្រទេសសឹង្ហបុរី, ទីក្រុងហុងកុង ក្នុងប្រទេសចិន, ទីក្រុងសេអ៊ូល ក្នុងប្រទេសកូរ៉េខាងត្បូង។
         -   ទ្វីបអាមេរិចខាងត្បូង ៖ ទីក្រុងសាវប៉ូឡូ ក្នុងប្រទេសប្រេស៊ីល។
         -   ទ្វីបអាព្រិច ៖ ទីក្រុងចូហានប៊័គ ក្នុងប្រទេសអាព្រិចខាងត្បូង។

   +   តួនាទីនៃមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចរបស់តំបន់សាន់ប៊ែល នៅសហរដ្ឋអាមេរិចរួមមានដូចខាងក្រោម ៖
         -   ជាមជ្ឈមណ្ឌល នៃការកែច្នៃ
         -   ជាចំណុចតភ្ជាប់នៃបណ្តាញគមនាគមន៍ និងដំណឹកជញ្ជូនរវាងទីក្រុងឡូសអេងឈឺឡេស ទីក្រុង ដាឡាស់ ទីក្រុងបូស្តុន និងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ
         -   ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ពាណិជ្ជកម្ម ធនាគារ ឧស្សាហកម្ម.......។

   +   ទ្វីបអឺរ៉ុបមានមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចបន្ទាប់បន្សំនៅក្នុងទីក្រុង នៃបណ្តាប្រទេសមួយចំនួនដូចជា ៖
         -   ទីក្រុងអាំស្ទែរដាំ ៖ ប្រទេសហូឡង់
         -   ទីក្រុងមីឡង់ ៖ ប្រទេសអ៊ីតាលី
         -   ទីក្រុងសឺណែវ ទីក្រុងបាល និងទីក្រុងសូរិច នៅក្នុងតំបន់ត្រីប៉ូល ៖ ប្រទេសស្វីស
         -   ទីក្រុងលុច្សំបួរ ៖ ប្រទេសលុច្សំបួរ។

   +   បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក៏មានមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចដែរ។មជ្ឈមណ្ឌលជម្រុញ    សេដ្ឋកិច្ចទាំងនោះស្ថិត នៅក្នុងទីក្រុង នៃបណ្តាប្រទេសមួយចំនួនដូចជា៖
         -   ទីក្រុងសាវប៉ូឡូ ៖ ប្រទេសប្រេស៊ីល
         -   ទីក្រុងចូហានេសប៊័គ ៖ ប្រទេសអាព្រិចខាងត្បូង
         -   ទីក្រុងហុងកុង ៖ ប្រទេសចិន
         -   ទីក្រុងសេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង
         -   ទីក្រុងសាំងហ្កាពួរ ៖ ប្រទេសសឹង្ហបុរី។

   +   ភូមិវិទ្យាមជ្ឈមណ្ឌលជម្រុញសេដ្ឋកិច្ចកកើតឡើង ដោយផ្អែកទៅលើកត្តាមួយចំនួន ឬលើមូលដ្ឋាន មួយចំនួនដូចជា៖
         -   ការរីកចំរើនខាងមធ្យោបាយដឹកជញ្ជូន
         -   ការផ្គត់ផ្គង់នូវថាមពល និងរូបធាតុដើមគ្រប់គ្រាន់ និងមានតម្លៃថោក
         -   ការរីកចម្រើនផ្នែកទូរគមនាគមន៍
         -   ការរីកចំរើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកទេស
         -   ការរីកចម្រើនផ្នែកឧស្សាហកម្ម
         -   ការរីកចម្រើនផ្នែកសេវាកម្ម
         -   ភាពសម្បូរសាកលវិទ្យាល័យ។

បានកែប្រែចុងក្រោយ: ថ្ងៃព្រហស្បតិ៍ ទី1 ខែកុម្ភៈ ឆ្នាំ2024, 4:00 PM